វេទិការខ្មែរពិភាក្សាបញ្ហាទូរស័ព្ទ​
09 Sep 2010 ម៉ោង 08:01 am *
Welcome, Guest. Please login or register.

Login with username, password and session length
 
   Home   Help Calendar Login Register  
Pages: [1]   Go Down
  Print  
Author Topic: ២៩ ចំណុចដែលបុរសគិតថាខ្លួនចាញ់ប្រៀបស្ត&#  (Read 506 times)
A A A A
Bookmark and Share
0 Members and 4 Guests are viewing this topic.
VuthyTopic starter
068444476 078992993
អគ្គមហាមិត្ត
*****
Online Online

Date Registerd:06 Jun 2009 ម៉ោង 07:56 pm
Location: Sompovloun
Posts: 743

Thank You
-Given:
-Receive:


ស្នាមញញឹមគឺជាការផ្តល់កំលាំងចិត្ត


« on: 30 Dec 2009 ម៉ោង 06:34 pm »
ReplyReply


២៩ ចំណុចដែលបុរសគិតថាខ្លួនចាញ់ប្រៀបស្ត្រី


1.ស្រ្តីកើត “មុន” អ្នកណាៗក៏ថាដោយសារអ័រម៉ូន ប៉ុន្តែបុរសវិញ កើត “មុន” វិញ គេថាដោយសារមុខកខ្វក់ star

2.ស្ត្រីនៅក្នុងបន្ទប់របស់បុរសអ្នកជិតខាងនាំគ្នាថាបុរស ល្បួងគេមក។ ប៉ុន្តែលុះដល់បុរសនៅក្នុងបន្ទប់ស្ត្រីវិញ

បែរជាគេចោទថាមានគំនិតមិនល្អ ចង់មកធ្វើបាបស្ត្រីដល់បន្ទប់ star

3.បុរសស្រវឹង គេចោទថា “អាប្រមឹក” ប៉ុន្តែលុះដល់ស្ត្រីស្រវឹងវិញ គេក៏ចោទថា មកពីបុរសៗចាប់បង្អក star

4.ស្ត្រីទាបពាក់ស្បែកជើងកែងចោតមើលទៅស្អាត ប៉ុន្តែបុរសទាបវិញមិនមាន ស្បែកជើងកែងចោតពាក់ឱ្យស្អាតដូចស្ត្រីទេ star

5.ស្ត្រីឱ្យបុរសចិញ្ចឹមគេថា “មេផ្ទះ” ប៉ុន្តែបុរសឱ្យស្ត្រីចិញ្ចឹមវិញ បែរជាគេថា “ប្រឡាំងកាស” star

6.ស្ត្រីមកយឺត តែបានមុនជានិច្ច ប៉ុន្តែបុរសវិញ បើទោះជាមកលឿនយ៉ាងណាក៏ដោយ ក៏បានក្រោយស្ត្រីរហូត star

7.ស្ត្រីត្រឡប់មកផ្ទះយប់ជ្រៅ “ឩស្សាហ៍ធ្វើការទល់យប់ជ្រៅ” ប៉ុន្តែបុរសត្រឡប់មកផ្ទះយប់ជ្រៅវិញ បែរជាត្រូវគេចោទថា“ទៅដើរលេង” star


8.ស្ត្រីធ្វើការរបស់បុរស គេថា “ស្ត្រីខ្លាំង” ប៉ុន្តែបុរសធ្វើការរបស់ស្ត្រីវិញ បែរជា គេថា “កេងកម្លាំងគេ” star

9.ស្រ្តីនៅជាមួយស្ត្រីដូចគ្នា គេថា “មិត្តភក្តិនៅជាមួយគ្នា” ប៉ុន្តែបុរស នៅជាមួយ បុរសវិញ បែរជាគេថា “ប៉េដេ ឫ ហ្គេយ៍” star

10.ស្ត្រីអង្គុយ បុរសឈរ នៅលើឡានក្រុង គេថា “ការឈឺឆ្អាលរបស់ស្ត្រី និង ចាស់ៗ” ប៉ុន្តែបុរសអង្គុយវិញ បែរជាស្ត្រីឈរ

លើឡានក្រុង គេថា “អត់ចិត្តអាត្មានិយម” star

11.ស្ត្រីតែងមុខគេថា “តុបតែងសម្រស់” ប៉ុន្តែបុរសវិញគេថា “ប៉េដេ” star

12.ស្ត្រីស្គមគេថា “រាងស្វែល” ប៉ុន្តែបុរសវិញគេថា “ឈឺច្រើន” star

13.ស្ត្រីដើរកាន់ដៃគ្នាគេថា “មិត្តសម្លាញ់” ប៉ុន្តែបុរសវិញ គេថា”ពីរនាក់នេះយ៉ាប់មែន” star

14.ស្ត្រីអត់យកប្តីគេថា “ស្ត្រីសម័យថ្មីពឹងខ្លួនឯង” ប៉ុន្តែបុរសអត់យកប្រពន្ធ បែរគេថា “ច្បាស់ប៉េដេ” star

15.ស្រ្តីដាល់បុរស គេថា “តួឯកស្រីឆ្នើម” ប៉ុន្តែបុរសដាល់ស្ត្រីវិញ បែរគេថា “មុខញី” star

16.ស្រ្តីមានមិត្តភក្កិជាខ្ទើយគេថា “មិត្តស្រី” ប៉ុន្តែបុរសមានមិត្តភក្តិជាខ្ទើយវិញ បែរជាគេថា”មួយ ដំប ស្វា” star

17.ស្រ្តីត្រូវគេចាប់រំលោភ គេថា “ជនរងគ្រោះ” ប៉ុន្តែបុរសត្រូវគេចាប់រំលោភវិញ បែរជាគេថា “មិនអាចទៅរួច” star

18.ស្រ្តីអោយបុរសប៉ាវបាយគេថា “សុជីវធម៌” ប៉ុន្តែបុរសឱ្យស្ត្រីប៉ាវបាយវិញ បែរគេថា “មុខក្រាស់” star

19.ស្រ្តីចាស់ទៅណាមកណាជាមួយបុរសក្មេង គេថា “ក្មេងបោកចាស់” ប៉ុន្តែបុរសចាស់ទៅណាមកណាជាមួយស្ត្រីក្មេងគេថា“គោចាស់” ទៅវិញ star


20.ស្ត្រីបត់ជើងតូចក្នុងបន្ទប់ទឹក ត្រូវបានគេថា “ជារឿងធម្មតា” ប៉ុន្តែបុរសបត់ជើង តូចក្នុងបន្ទប់ច្រើនតែគេយល់ថា “ទៅអ៊ឺអ៊ឹះ” star

21.ស្រ្តីធ្វើម្ហូបមើលទៅឆ្ងាញ់ពិសា ប៉ុន្តែបើបុរសធ្វើម្ហូបវិញ បែរជាមើលទៅមិនមាន សុវត្ថិភាព star

22.ស្ត្រីនិយាយច្រើនជារឿងធម្មតា ប៉ុន្តែបើបុរសនិយាយច្រើនវិញ គេថា “សាំតាប៉ែ” star

23.ស្ត្រីរៀបការជាមួយបុរសមានឋានះជាឩកញ៉ាចាត់ទុកថា សំនាងរបស់នាង ប៉ុន្តែបើបុរសរៀបការជាមួយជំទាវ

បែរជាចោទថា “ជាបុរសដែលសម្លឹងឃើញ តែស្ត្រីអ្នកមាន” star

24.ស្ត្រីដែលមានបុរសមកចែចង់ច្រើន គេថា “មានមន្តស្នេហ៍” ប៉ុន្តែបើបុរសមានស្ត្រី ច្រើនគេបែជាថា “ប្រុសព្រាន” star

25.ស្រ្តីលេងកីឡាបុរសដូចជា វាយកូនហ្គោល ឫជិះសេះ គេថា “មានសមត្ថភាព​ពូកែដូចបុរស”

ប៉ុន្តែបុរសលេងកីឡាស្ត្រីដូចជា កាយសម្ពន្ធ័ បែរជាគេថា “លេងកីឡាគ្មានលក្ខណះ ជាបុរសទៅវិញ” star

26. ស្ត្រីធ្វើប៉ូលីស ធ្វើទាហាន គេសរសើរថា “ក្លាហានមិនចាញ់បុរស” ប៉ុន្តែបើបុរស មកធ្វើការទាក់ទងនឹងសម្រស់ ដូចជា

ជាងអ៊ុតសក់ ជាងផាត់មុខបែរជាគេថា “អស់ផ្លូវរកស៊ី មកដណ្តើមការងារស្ត្រី” star


27.ស្ត្រីមានម៉ូដសម្លៀកបំពាក់ចម្រុះច្រើន ប៉ុន្តែបុរសវិញ មានតែអាវ និង ខោ star

28.ស្ត្រីជេរបុរសបាន អ្នកណាក៏ថា “ដោយសារតែបុរសខុស សមនឹងជេរអ៊ីចឹងហើយ” ប៉ុន្តែលុះដល់បុរសជេរវិញបែរជាគេថា“គ្មានលក្ខណះ ជាសុភាពបុរស

មិនចេះអត់ឱនទោសឱ្យគេ” star


29. ស្ត្រីរអ៊ូថាឈឺក្បាល ក្តៅខ្លួន អ្នកណាក៏ ថា “មិនស្រួលខ្លួនពិតមែន” ប៉ុន្តែបើបុរស រអ៊ូចឹង គេថា “រំអ៊ួយ
star


គាំទ្រទេបង!! laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh


 clap2 clap2 clap2 clap2 clap2 clap2 clap2 clap2 clap2 clap2 clap2 by.......battambanglife........
« Last Edit: 30 Dec 2009 ម៉ោង 06:37 pm by វុទ្ឋី សំពៅលូន » Logged

Remember

ភាពបរាជ័យតែងតែកើតមានឡើងជានិច្ច ក្នុងមួយឆាកជីវិត

Remember
smey_pursat
មហាមិត្ត
****
Online Online

Date Registerd:28 May 2009 ម៉ោង 05:58 pm
Posts: 285

Thank You
-Given:
-Receive:


« Reply #1 on: 30 Dec 2009 ម៉ោង 07:37 pm »
ReplyReply

   hitwall  hitwall  ទ្រាំទៅបងៗបុរសអើយ​ដើម្បីបានអាអីនោះន!!!!!!!! clap2​​​ clap2​​ laugh​​ laugh
Logged

ឆន្ទះមិនអាចរំលងសមត្ថភាពបាន no
**សុខុម**
មិត្តដ៏សប្បុរស
***
Online Online

Date Registerd:06 Aug 2009 ម៉ោង 09:11 pm
Posts: 199

Thank You
-Given:
-Receive:



« Reply #2 on: 31 Dec 2009 ម៉ោង 07:48 am »
ReplyReply



ពិតជាយ៉ាប់ណាស់ Huh? Huh?បុរសយើង សូមបីតែប្រពន្ធ ដែលស្រលាញ់តាំងពី  នៅរៀនថ្នាក់ទី៥រហូតដល់ បាក់ឌុប រូចការបាន១១ឆ្នាំគីដូចរស់នៅជាមួយខ្លា
«១»ពេលការយកថ្ងៃខែទៅមើលឆ្នាំទន្សាយដល់ការរូច ប្រែក្លាយជាឆ្នាំខ្លាទៅវិញ
«២»ប៉ុន្តែគិតៗទៅបើប្រពន្ធដើរផឹកដូចយើងហើយចូលខារ៉ាអូខេទៀត  យើងច្បាស់ជាចងកហើយ ប៉ុន្តែប្រពន្ធទ្រាំបាន
តែណាស់ហើយចុះទ្រាំចាញ់ទៅដើម្បីឈ្នះ  ប្រយោជន័យើង  យ៉ាងច្រើនហៅប្រពន្ធថាម៉ែប្រពន្ធទៅមុខគេទៅយូៗប្រពន្ធស្លូតវិញហើយ
ដូចបងសាន់បូរ៉ាន់  ហៅប្រពន្ធគាត់ថាម៉ែប្រពន្ធដែរ
 star star star star star crazy crazy crazy crazy
Logged

hooray    ការត្រៀមសំរាប់ចាញ់  ទើបរកឈ្នះឃើញ hooray
~Bovor~
~®!7S®®S®B~
អ្នកសំរបសំរួលទូទៅ
អគ្គមហាមិត្ត
*****
Online Online

Date Registerd:24 May 2009 ម៉ោង 01:06 pm
Age: 30
Location: សៀមរាប
Posts: 1140

Thank You
-Given:
-Receive:


មកទីនេះដើម្បីរៀន


WWW
« Reply #3 on: 31 Dec 2009 ម៉ោង 12:06 pm »
ReplyReply

 
តាំងតែពីបូរម្យបូរាណមកគេថា «កុំឈ្លោះនឹងស្រី កុំក្តីនឹងចិន» នេះបញ្ជាក់ថាស្រ្តីមានប្រៀបជាងបុរសតាំងពីណាពីណីម្លេះ។ Grin
Logged

Please do not PM or Email me for support unless offered, help should be publicly displayed to others.
Smile
មិត្តដ៏ឆ្នើម
**
Offline Offline

Date Registerd:13 Dec 2009 ម៉ោង 12:24 pm
Posts: 97

Thank You
-Given:
-Receive:



« Reply #4 on: 14 Mar 2010 ម៉ោង 02:00 pm »
ReplyReply


ពិតជាយ៉ាប់ណាស់ Huh? Huh?បុរសយើង សូមបីតែប្រពន្ធ ដែលស្រលាញ់តាំងពី  នៅរៀនថ្នាក់ទី៥រហូតដល់ បាក់ឌុប រូចការបាន១១ឆ្នាំគីដូចរស់នៅជាមួយខ្លា

«១»ពេលការយកថ្ងៃខែទៅមើលឆ្នាំទន្សាយដល់ការរូច ប្រែក្លាយជាឆ្នាំខ្លាទៅវិញ

«២»ប៉ុន្តែគិតៗទៅបើប្រពន្ធដើរផឹកដូចយើងហើយចូលខារ៉ាអូខេទៀត  យើងច្បាស់ជាចងកហើយ

 

 star star star star star  ស្លាប់មិនរស់ទេចឹង!!!! crazy crazy crazy crazy
Logged

Remember



Remember
ann
មហាមិត្ត
****
Online Online

Date Registerd:12 Nov 2009 ម៉ោង 03:59 pm
Posts: 252

Thank You
-Given:
-Receive:


« Reply #5 on: 15 Mar 2010 ម៉ោង 02:33 pm »
ReplyReply

អីក៏ពូកែម្ល៉េសបងនេះ។
ពូកែទាំងគំនិត្យនឹងបឹនប្រសពទៀត។ laugh
Logged
Pages: [1]   Go Up
  Print  
 
Jump to:  

Powered by MySQL Powered by PHP Powered by SMF | SMF © 2006-2009, Simple Machines LLC Valid XHTML 1.0! Valid CSS!
Page created in 0.166 seconds with 38 queries.