ហេតុអ្វី​ពេទ្យ​ភាគច្រើន​អត់​មាន​សុជីវធម៌

<< < (3/4) > >>

ជៀវ តុង:
សរុបសេចក្តីមក​ អានទៅអានមក  ​ខ្ញុំយល់ថា​បញ្ហាធំគឹលុយ   ខ្មែរ (រៀល)  អីងគ្លីស(ដុលា្ល)  វៀតណាម(ដុង)
 ថៃ(បាត)..................  ។ល។
នៅលើពិភពលោក(ក្នុងវត្តក៏ត្រូវដែរបាទ)  ​យើង     អ្នកណាក៏ត្រូវការវាដែរ  មិនថាមិត្តជាង  មិត្តពេទ្យ  មិត្ត............
ហើយក៏ដូចពាក្យចាស់ថា  មានលុយ  មានអី្វៗទាំងអស់   :friend (មានលុយអាចប្រើខ្មោចអោយដាំបាយញាំ(ហៅតាមអ្នកអំពេញ)ហើយកាន់អាអូននោមផង)
 តែមិនមែនមានលុយហើយមានសេចក្តីសុខទាំងអស់ឡើយ !  មានគេនៅភូមិជាមួយខ្ញុំ កាលនៅក្រ 
មានសេចកី្តសុខទាំងផ្លូវកាយ  នឹង ផ្លូវចិត្ត  ​(សុខមួយកំប្លេ)
ដល់ពេលមានលុយ(សុខមួយកំផ្លេ)មិនដឹងទៅណាបាត់អស់ទេលោកអើយ  ប្តីមានស្រី  ខ្លួនមានជំងឺ
មើលមិនជាទៀត  (ក្រិនថ្លើម)  ហើយដល់ពេលឈឹ សុំទេវតាមក  ក្រ  វិញ ​​​ (កុំឲតែមានជំងឹ  និង ប្តីមាន16បានហើយ)
  តែទេវតា្តមិនព្រមទេ :crazy :crazy
   ហេតុដូច្នេះ  សូមលោកជាង  ​ លោកពេទ្យ  លោកឧកញា  លោក...........មេត្តាធ្វើតែអំពើណាល្អ​ៗទៅ   បើអ្នកដទៃមិនដឹង
ក៏ ទេវតា​  លោកបានដឹង​  និង  តាមជួយថែរក្សា  អំពើល្អដែលបានសាងទុក  នឹង តែមានលទ្ធិភាព  បង្កើតជាស្នាដៃដល់មនុស្សជំនាន់ក្រោយៗ      ៕
           សរុបសេចក្តីសំដី  នឹង  អំពើរបស់យើងគួរគប្បី  ប្រពឹត្រតែអ្វីៗល្អៗនៅក្នុងសង្គម    និង   ច្បាប់រដ្ធ     
ជាទីបញ្ចប  ខ្ញុំសុំអភ័យទោស  បើសរសេរទៅខុសត្រូវ  នឹង​​  សូមជូនពរអោយមិត្តជាងទាំងអស់  មានសេចក្តីសុខ  និង
រកទទួលទានមានបាន  គ្រប់បេលវេលា :adore :adore :adore :adore

sovann2:
អ្នកសាងកម្មនឹងទទួលកម្ម

sovann2:
បាបនឹងបុណ្យពិតជាមាន

camgsm168.com:
ល្អដែរ បានលើករឿងហ្នឹងអោយបានដឹងគ្រប់ៗគ្នា

ខ្ញុំក៏មានបញ្ហាជាមួយពេទ្យ សឹងតែគ្រប់កន្លែងដែរ ព្រោះជាគ្រួសារដែលសំបូរជំងឺ (កម្ម  :crazy)

ហើយក៏ជាការពឹងផ្អែកទៅលើពេទ្យជាញឹកញយណាស់

កាលពីប្រមាណ ១៨ ឆ្នាំមុខ ដែលខ្ញុំឈឺខ្លាំង រហូតទៅអស់ពេទ្យ ទាំងពេទ្យរដ្ឋ និងពេទ្យឯកជន ទីបំផុងក្នុងអំឡុងពេល ២ ឆ្នាំដែលដើរតែព្យាបាលនោះ បានត្រឹមតែម៉ាអស់លុយ

ជាប់ ២ ម៉ឺនដុល្លា គ្មានបានការអីសោះ ចុងបញ្ចប់បានត្រឹមតែ ពាក្យខ្សឹបខ្សៀវប្រាប់ម្តាយខ្ញុំថា ទុកលុយខ្លះៗទៅ កូននេះ(រូបខ្ញុំ) ប្រហែលជា ២ខែទៀតស្លាប់ហើយ

ព្រោះគាត់គិតថា រឹងថ្លើមអស់ហើយ ចាំតែថ្ងៃស្តាប់ និងងាប់


ក្រោយមកបានទៅវៀតណាម ព្យាបាលអស់ ថ្នាំ ៤ដុល្លា និងថ្លៃពិនិត្យ ទាំងអស់ ២លើក ប្រមាណ ៥០ដុល្លា ក៏រស់មកដល់សព្វថ្ងៃ

គេមិនថាខ្ញុំជំងឺថ្លើមទេ គឺជំងឺក្រពះ  :hitwall តែ២ឆ្នាំព្យាបាលនៅស្រុកយើងគឺគេថា ជំងឺថ្លើមគ្រប់ពេទ្យ


ហួសចិត្ត គ្រាន់តែ ៣ថ្ងៃសោះ ជំងឺថ្លើម ប្រហែលជា អត់ Passport and Visa ឬ ទើបវាឆ្លងទៅអត់រួច បានជានៅវៀតណាម ឆ្លុះ និងពិនិត្យ មើលមិនឃើញ សោះ

បែរជាឃើញជំងឺក្រពះវិញ (ព្រោះតែលេបថ្នាំច្រើនពេក ទើបរលាកក្រពះ)   :hitwall :hitwall :hitwall :hitwall :hitwall



ចំណែករឿងការថែទាំ និង ការគំរោះគំរើយ របស់ពេទ្យ នៅស្រុកយើងនោះ មិនបាច់និយាយទេ

បើខ្ញុំមានពេល នឹងទៅបាចត្រាក់ (បាចក្រដាស់ រិះគន់ ព្រោះខ្ញុំបានដាក់សំបុត្រ រិះគន់ក្នុងប្រអប់សំបុត្រ ច្រើនហើយ តែអត់ន័យទេ)

ចឹងមានតែ បាច់ ត្រាក់ រិះគន់ ពេញថ្នល់ម្តង ដើម្បីអោយកាសែតជួយចុះ បើមិនធ្វើអញ្ចឹងទេ គឺមិនជ្រាបទេ

ខ្ញុំមានគំនំយូរហើយ

ចាំបន្តនៅពេលក្រោយ

camgsm168.com:


សុំថែម រឿងកែសម្ផស្ស នៅឯ ផ្កាយប្រាក់[/b

បងស្រីរបស់ខ្ញុំបានទៅ ធ្វើក្តោងច្រមុះ នៅទីហ្នឹង

បន្ទាប់ពីធ្វើហើយ ប្រមាណ ៤ខែ ក៏ចាប់មានខ្ទុះរលួយ ពេញក្នុងច្រមុះ និងពេញថ្ពល់ទាំង២ខាង

គាត់បានទៅពិភាគ្សា ជាមួយផ្កាយប្រាក់នោះ តែនាងថា ចេះតែកែអោយស្អាត តែដល់ពេល ព្យាបាលរឿងរលួយស្អីគេនោះ គឺអត់ចេះទេ សូមទៅរកពេទ្យទៅ


ដល់ពេលតែបងស្រី ទៅរកពេទ្យ គឺបានត្រឹមតែវះ សើយ ច្រមុះ ជូតផ្តិតយក ខ្ទុះចេញ និងព្យាបាល តែរឿងថាអោយជាសះស្បើយរហូត គឺមិនបានទេ

មកដល់ថ្ងៃនេះ គឺ កម្មនឹងការកែសម្ផស្សរបស់គាត់នោះ

អញ្ចឹងហើយ ទើបខ្ញុំស្អប់ ប្រពន្ធធ្វើក្តោងច្រមុះ (ព្រោះអត់លុយអោយទៅព្យាបាលនៅពេលមានបញ្ហា បើមិនថ្ងៃនេះ គឺថ្ងៃនោះ)​

សូមទានជ្រាប សំរាប់សេចក្តៅសុខក្នុងគ្រួសារ

Navigation

[0] Message Index

[#] Next page

[*] Previous page